Posts

Showing posts with the label ProjectBased

Project-Based Learning

*English Below* ការសិក្សាតាមបែបអនុវត្តគម្រោងសិក្សា | Project-based Learning គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៃសាលាអន្តរជាតិ យូ អេស អេ ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់លោក លោកស្រី ដែលជាមាតាបិតា និងអ្នកអាណាព្យាលរបស់សិស្សនុសិស្សឲ្យបានជ្រាបថា សាលាបាន រៀបចំគម្រោងសិក្សាដ៏គួរឲ្យរីករាយជាច្រើនសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តក្នុងវគ្គសិក្សានេះដែលនឹងជួយជម្រុញដល់ការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិច របស់បុត្រធីតារបស់លោក លោកស្រី បានកាន់តែប្រសើរជាងមុន ក្នុងអំឡុងពេលនៃការឆ្លងរីរាលដាលជម្ងឺកូវិដ១៩ នេះ។ លោក លោកស្រី អាចជួយគាំទ្រដល់បុត្រធីតារបស់ខ្លួនដោយចូលរួមពិភាក្សាអំពីដំណើរការគម្រោងរបស់ពួកគាត់ និងលើកទឹកចិត្តពួកគាត់ឲ្យរៀនគិតបែបស៊ីជម្រៅ ព្រមទាំងសួរសំណួរផ្សេងៗអំពីប្រធានបទគម្រោង ដើម្បីធានាថាពួកគាត់អាចទទួលបាននូវបទពិសោធន៍សិក្សាដ៏ល្អបំផុតពីការអនុវត្តគម្រោងទាំងនោះ។ លោក លោកស្រី ក៏អាចជួយគាំទ្រពួកគេដោជួយផ្តល់ជូនសម្ភារផ្សេងៗដែលពួកគេត្រូវការសម្រាប់គម្រោង ដែលលោក លោកស្រីអាចរកបាននៅជុំវិញផ្ទះ ឬនៅទីផ្សាជិតៗផ្ទះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ - សាខាផ្កាឈូកទិព្វ: 023 555 1109 | 088 984 3860 - សាខាច្បារអ...