ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពី កិច្ចការពារកុមារលើ ប្រព័ន្ធអនឡាញ នៅកម្ពុជា

ភ្នំពេញ ៖ ក្រោមកិច្ចសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី «កិច្ចការពារកុមារលើ ប្រព័ន្ធអនឡាញនៅកម្ពុជា» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១ ខាងមុខ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ព្រមទាំង មានការផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងទាំងពីរផងដែរ។យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងអប់រំ នាថ្ងៃទី២៣ សីហា នេះ បានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងអំពី ហានិភ័យនៃប្រព័ន្ធអនឡាញ ចំពោះកុមារ ឲ្យចៀសផុតពីការបៀតបៀន និងការរំលោភបំពានផ្សេងៗ តាមអនឡាញ ដោយសារបច្ចុប្បន្ននេះ ឧបករណ៍បច្ចេកវិទ្យាមាន ការវិវត្តគួរឲ្យកត់សម្គាល់ ហើយត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ជាពិសេសសិស្ស និងកុមារតូច។ក្រសួង ក៏បានបន្ដថា នៅក្នុងសិក្ខាសាលានេះ មានកម្មវិធីជាបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទផ្សេងៗគ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញពី ក្រសួង-ស្ថាប័ន អង្គការពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យ ឯកជន អ្នកសារព័ត៌មាន និងយុវជន ដើម្បីចែករំលែកបទពិសោធន៍ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគន្លឹះ ចាំបាច់នានា ដែលអាចជួយទប់ស្កាត់ការបៀតបៀន ការបោកបញ្ឆោត និងការរំលោភបំពានកុមារនៅលើប្រព័ន្ធ Internet។ជាងនេះទៅទៀត ក្រសួងអប់រំ បានលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រូបង្រៀន មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ជាពិសេស សិស្សានុសិស្ស សូមចូលរួម និងទស្សនាការផ្សាយ ផ្ទាល់កម្មវិធីសិក្ខាសាលានេះ ឲ្យបានទូលំទូលាយ តាមការគួរ៕បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com All rights reserved by: DAP News Source link

Comments

Popular posts from this blog

ទារករៀនអ្វីដែលថ្មី នៅពេលគេងលក់

Exercises for Learning Positional Words

អត្ថាធិប្បាយ៖ ៧ថ្ងៃទៀត ត្រូវតែគ្រប់គ្រង និងកាត់ផ្តាច់ ដែលតា ក្នុងសហគមន៍ – Koh Santepheap Daily